Medi-Cal កម្មវិធីធ្មេញ៖ Smile, California

សំណួរទូទៅ

តើខ្ញុំត្រូវពិនិត្យយ៉ាងដូចម្តេចប្រសិនបើខ្ញុំមានសិទ្ធិទទួលMedi-Cal?

ដើម្បីពិនិត្យមើលសិទ្ធិទទួលរបស់អ្នកសម្រាប់អត្ថប្រយោជន៍ Medi-Cal សូមទាក់ទង Medi‑Cal តាមលេខ 1‑800‑541‑5555ការិយាល័យសេវាសង្គមខោនធី របស់អ្នក។

ចុះប្រសិនបើការព្យាបាលដែលទន្តពេទ្យរបស់ខ្ញុំបានស្នើសុំត្រូវបានបដិសេធ ឬផ្លាស់ប្តូរ?

អ្នកនឹងទទួលបានសេចក្តីជូនដំណឹងអំពី Medi-Cal Dental Actionប្រសិនបើការព្យាបាលរបស់អ្នកបាន៖

  • ពន្យារពេល -បានប្រគល់ទៅអ្នកផ្តល់សេវាផ្នែកធ្មេញដើម្បី​កែតម្រូវ។ អ្នកផ្តល់សេវាផ្នែកធ្មេញមានរយៈពេល 45 ថ្ងៃដើម្បីប្រគល់ការកែតម្រូវ(នានា)មកវិញ។ ប្រសិនបើអ្នកផ្តល់សេវាមិនឆ្លើយតបទេ យើងនឹងផ្ញើសេចក្តីជូនដំណឹងអំពី Medi-Cal Dental Action មួយផ្សេងទៀតដើម្បីជូនដំណឹងទៅអ្នក។
  • បានផ្លាស់ប្តូរ – ការព្យាបាលត្រូវបានអនុម័ត ប៉ុន្តែខុសគ្នាពីអ្វីដែលទន្តពេទ្យបានស្នើសុំ។
  • បានបដិសេធ – ការព្យាបាលមិនត្រូវបានអនុម័ត។

ប្រសិនបើអ្នកត្រូវបានបដិសេធសេវាដែលទន្តពេទ្យរបស់អ្នកបានស្នើសុំការអនុញ្ញាតជាមុន សូមទាក់ទងទន្តពេទ្យ​របស់អ្នកដើម្បីកំណត់ថាតើការវាយតម្លៃឡើងវិញនៃសំណើអាចត្រូវបានធ្វើឡើងដែរឬទេ។ អ្នកក៏អាចដាក់ការស្នើសុំតាមរយៈផ្នែកសេវាសង្គមដើម្បីទទួលបាននូវសវនាការយុត្តិធម៌ដោយការហៅទូរស័ព្ទទៅឥតគិតថ្លៃលេខ (800) 952–5253។ អ្នកក៏អាចសរសេរទៅ៖

The Department of Social Services
State Hearings Division
P.O. Box 944243 MS 19–37
Sacramento, CA 94244–2430

ដើម្បីបញ្ជូនការស្នើសុំរបស់អ្នក សូមបញ្ចូលលេខត្រួតពិនិត្យ​ឯកសារ (DCN)។ DCN យោងលើសេវាដែលត្រូវបានបដិសេធ។

ចុះប្រសិនបើខ្ញុំចង់បានយោបល់ទីពីរ?

ប្រសិនបើអ្នកចង់បាននីតិវិធីធ្មេញដែលទន្តពេទ្យរបស់អ្នកប្រាប់ថា អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់​ភាពចាំបាច់​ផ្នែកវេជ្ជសាស្ត្រ អ្នកអាចស្នើសុំយោបល់ជា​លើកទីពីរលើការព្យាបាលធ្មេញរបស់អ្នក។ ទូរស័ព្ទទៅមជ្ឈមណ្ឌលសេវាទូរស័ព្ទតាមលេខ 1‑800‑322‑6384កន្ទុយលេខ11 និងសុំជំនួយដើម្បីរកទន្តពេទ្យផ្សេងម្នាក់ទៀត។

តើអ្នកតំណាងដែលមានការអនុញ្ញាតជាអ្វី?

អ្នកតំណាងដែលមានការអនុញ្ញាតគឺជាអ្នកដែលអ្នកអាចដាក់ឈ្មោះ និងផ្តល់សិទ្ធិទទួលព័ត៌មានធ្មេញរបស់អ្នក។ អ្នកតំណាងដែលមានការអនុញ្ញាតអាចជាសមាជិកគ្រួសារ មិត្តភក្តិ អង្គការ ឬអ្នកណាម្នាក់ដែលអ្នកជ្រើសរើស។ ឧទាហរណ៍ អ្នកប្រហែលជាចង់ឱ្យប្តីឬប្រពន្ធរបស់អ្នក ឬកូនពេញវ័យជួយឆ្លើយសំណួរនានាទាក់ទងនឹងវិក័្កយប័ត្រ ការណាត់ជួប ឬដឹងពីស្ថានភាពសុខភាពរបស់អ្នក។ ព័ត៌មានបន្ថែមអាចរកបាននៅក្នុងគេហទំព័រ សៀវភៅណែនាំសមាជិក

តើខ្ញុំស្នើសុំឬបន្ថែមអ្នកតំណាងដែលមានការអនុញ្ញាតដោយរបៀបណា?

ប្រើសំណុំបែបបទអ្នកតំណាងដែលមានការអនុញ្ញាតដើម្បីចាត់តាំងអ្នកតំណាងដែលមានការអនុញ្ញាត។ អ្នកត្រូវបំពេញនិងចុះហត្ថលេខាលើទម្រង់បែបបទ ហើយដាក់បញ្ជូន តាមអ៊ីម៉ែល ឬផ្ញើតាមសំបុត្រទៅ៖

Medi-Cal Dental Program
Attn: Information Security/Privacy Office
P.O. Box 15539
Sacramento, CA 95852–1539

តើអ្វីជាចំណែកនៃថ្លៃដើម (SOC)?

ក្នុងករណីខ្លះ អ្នកប្រហែលជាត្រូវចំណាយលើ​ចំណែកនៃថ្លៃដើម (SOC) និង/ឬតម្លៃ​​រួមចំណែក​ពេល​ទៅ​ពេទ្យ​ម្តង​ៗក្នុងនាមជាសមាជិក Medi-Cal។ SOC ត្រូវបានកំណត់ដោយប្រាក់ចំណូលប្រចាំខែរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមយោងលើ សៀវភៅណែនាំសមាជិក_និង កូនសៀវភៅ “My Medi-Cal”

ទាក់ទង Medi-Cal តាមលេខ 1‑800‑541‑5555 ដើម្បីស្វែងយល់ថាតើចំណែកនៃថ្លៃដើមរបស់អ្នកចំណាយគឺប៉ុន្មាន។

តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំត្រូវបានគិតថ្លៃសេវាដែលមានការធានារ៉ាប់រង?

ទូរស័ព្ទទៅមជ្ឈមណ្ឌលសេវាទូរស័ព្ទតាមលេខ1‑800‑322‑6384 កន្ទុយលេខ 11 សម្រាប់ជំនួយជាមួយ​ស្ថានភាពរបស់អ្នក។ ប្រសិនបើអ្នកត្រូវបានគិតថ្លៃ ឬបានបង់ប្រាក់សម្រាប់​នីតិវិធី​ផ្នែកធ្មេញដែលជាអត្ថប្រយោជន៍នៃកម្មវិធីផ្នែកធ្មេញ Medi-Cal យើងប្រហែលជាអាចជួយអ្នកក្នុងការទទួល​បាន​ប្រាក់​វិញ។ តាមច្បាប់ អ្នកផ្តល់សេវាផ្នែកធ្មេញ Medi-Cal ត្រូវសងអ្នកវិញសម្រាប់បណ្តឹងទាមទារសំណងនៅពេលដែលអ្នកផ្តល់ភស្តុតាងថាអ្នកមានការធានារ៉ាប់រង Medi-Cal សម្រាប់រយៈពេលដែលអ្នកបានទទួលសេវាដែលមានធានារ៉ាប់រងចាំបាច់ផ្នែកវេជ្ជសាស្ត្រ។ សូមយោងទៅលើ សៀវភៅណែនាំសមាជិកសម្រាប់ព័ត៌មានបន្ថែម។

សម្រាប់ព័ត៌មានបន្ថែមអំពីអ្វីដែលបានធានារ៉ាប់រងដោយកម្មវិធីផ្នែកធ្មេញ Medi-Cal សូមយោងទៅលើ ផ្នែកអត្ថប្រយោជន៍ផ្នែកធ្មេញនៃសៀវភៅណែនាំសមាជិក។

ចុះប្រសិនបើទន្តពេទ្យរបស់ខ្ញុំបដិសេធមិនថតចម្លងកំណត់ត្រាផ្នែកធ្មេញរបស់ខ្ញុំ?

អ្នកអាចដាក់ពាក្យបណ្តឹង ឬទូរស័ព្ទមកមជ្ឈមណ្ឌល​សេវាទូរស័ព្ទតាមលេខ 1‑800‑322‑6384កន្ទុយលេខ11។ ដើម្បីស្វែងយល់ពីរបៀបដាក់ពាក្យបណ្តឹង សូមយោងទៅលើផ្នែក “របៀបដាក់ពាក្យបណ្តឹងតវ៉ា” នៃទំព័រនេះ។

តើខ្ញុំអាចទទួលបានប័ណ្ណសម្គាល់អត្ថប្រយោជន៍ថ្មីយ៉ាងដូចម្តេច*(BIC)?

ប្រសិនបើអ្នកមិនបានទទួល BIC របស់អ្នក ឬវាត្រូវបានបាត់បង់ ឬត្រូវបានគេលួច អ្នកអាចស្នើសុំ BIC ពីការិយាល័យសេវាសង្គមប្រចាំខោនធីរបស់អ្នក។ ប្រសិនបើ BIC របស់អ្នកត្រូវបានគេលួច អ្នកត្រូវតែប្រាប់ប៉ូលីសក្នុងតំបន់ និងការិយាល័យសេវាសង្គមប្រចាំខោនធីរបស់អ្នក។ អ្នកគួរតែផ្តល់ព័ត៌មានឱ្យបានច្រើនអំពីការលួចតាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកបានទទួលកាតថ្មី កាតចាស់របស់អ្នកនឹងមិនមានសុពលភាពទៀតទេ។ សូមទាក់ទង  ការិយាល័យប្រចាំខោនធីក្នុងតំបន់

ព័ត៌មានសមាជិក

ជំនួយការដឹកជញ្ជូន

អ្នកអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការដឹកជញ្ជូន ប្រសិនបើការណាត់របស់អ្នកគឺចាំបាច់ខាងវេជ្ជសាស្ត្រ។ អ្នកអាចស្វែងរកព័ត៌មានលម្អិតបន្ថែមទៀតនៅក្នុង សៀវភៅណែនាំសមាជិក

ដើម្បីស្នើសុំជំនួយក្នុងការដឹកជញ្ជូន សូមទូរស័ព្ទមកខ្សែទូរស័ព្ទជំនួយនៃមជ្ឈមណ្ឌលសេវាទូរស័ព្ទតាមលេខ 1‑800‑322‑6384 extension 11។ ការដឹកជញ្ជូនត្រូវតែប្រើសម្រាប់​តែការថែទាំសុខភាពចាំបាច់ដែលមានការធានារ៉ាប់រងដោយកម្មវិធី Medi-Cal ប៉ុណ្ណោះ។

ប្រសិនបើអ្នកត្រូវការជិះទៅតាមការណាត់ជួបរបស់អ្នក ប៉ុន្តែអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាដឹកជញ្ជូនដែលមិនមែនជាការសង្គ្រោះបន្ទាន់ចាំបាច់ផ្នែកវេជ្ជសាស្ត្រ សូមមើលបញ្ជីឈ្មោះ អ្នកផ្តល់សេវាដឹកជញ្ជូនដែលមិនមែនជាអ្នកជំនាញត្រូវបានអនុម័ត

របៀបដាក់ពាក្យបណ្តឹង

អ្នកអាចដាក់ពាក្យបណ្តឹងតាមទូរស័ព្ទទៅមជ្ឈមណ្ឌលសេវាតាមលេខ 1–800–322–6384កន្ទុយលេខ11 និងនិយាយជាមួយអ្នកតំណាង។
អ្នកក៏អាចដោនឡូត ទម្រង់ពាក្យបណ្តឹងផ្នែកធ្មេញ Medi-Cal ហើយដាក់បញ្ជូន តាមអ៊ីម៉ែល ឬផ្ញើទៅ៖

Medi-Cal Dental Program Member Services Group
P.O. Box 15539
Sacramento, CA 95852–1539

សេវាអ្នកបកប្រែភាសាផ្ទាល់មាត់ក្នុងពេលណាត់ជួប

Medi-Cal ផ្តល់ជំនួយបកប្រែភាសាផ្ទាល់មាត់ និងសេវាបកប្រែភាសាសញ្ញាអាមេរិច (ASL) ដល់សមាជិក Medi-Cal ដោយមិនគិតថ្លៃ។ សេវាអ្នកបកប្រែភាសាផ្ទាល់មាត់អាចរកបានច្រើនជាង 250 ភាសា និងគ្រាមភាសា។

អ្នក ឬការិយាល័យធ្មេញរបស់អ្នកអាចទូរស័ព្ទមក​មជ្ឈមណ្ឌលសេវាទូរស័ព្ទ (TSC) តាមលេខ 1‑800‑322‑6384 ថ្ងៃច័ន្ទដល់ថ្ងៃសុក្រចន្លោះពីម៉ោង 8 ដល់ 5 ល្ងាច ដើម្បីស្នើសុំជំនួយផ្នែកភាសាតាមទូរស័ព្ទ​ក្នុងពេលណាត់ជួបទទួលសេវាផ្នែកធ្មេញរបស់អ្នក។ ជំនួយភាសាមិនអាចត្រូវបានកំណត់ពេលវេលាជាមុនទេ។

ប្រសិនបើអ្នកជាសមាជិកដែលមានកម្រិតនៃការស្តាប់ ឬនិយាយ អ្នកអាចទូរស័ព្ទមកខ្សែទូរស័ព្ទជំនួយ Teletext Typewriter (TTY) តាមលេខ 1‑800‑735‑2922 ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ 8 ព្រឹកដល់ 5 ល្ងាច។ នៅគ្រប់ពេល​ទាំងអស់ អ្នកគួរតែទូរស័ព្ទទៅ California Relay Service TDD/TTY តាមលេខ 711 ដើម្បីស្នើសុំជំនួយ។ សម្រាប់ជំនួយក្នុងការកំណត់សេវាបកប្រែ ASL ក្នុងកំឡុងពេលណាត់ជួបគ្រូពេទ្យ សូមឱ្យប្រតិបត្តិករ​ទូរស័ព្ទទៅខ្សែទូរស័ព្ទសមាជិកឥតគិតថ្លៃតាមលេខ 1‑800‑322‑6384

មជ្ឈមណ្ឌលសេវាទូរស័ព្ទ

ប្រសិនបើអ្នកមានសំណួរដែលមិនមាននៅក្នុងបញ្ជី សូមទូរស័ព្ទមកខ្សែទូរស័ព្ទជំនួយនៃមជ្ឈមណ្ឌលសេវាទូរស័ព្ទតាមលេខ 1‑800‑322‑6384កន្ទុយលេខ11។ ការហៅទូរស័ព្ទគឺឥតគិតថ្លៃ ហើយអ្នកតំណាងពេទ្យធ្មេញ Medi-Cal អាចជួយអ្នកបានពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចន្លោះពីម៉ោង 8 ព្រឹក –5 ល្ងាច PT។

ដើម្បីទាក់ទងទន្តពេទ្យ Medi-Cal សូមទូរស័ព្ទមកមជ្ឈមណ្ឌលសេវាទូរស័ព្ទ1–800–322–6384ហើយចុច11សម្រាប់ភាសាខ្មែរ។ការហៅទូរស័ព្ទគឺឥតគិតថ្លៃហើយអ្នកនឹងត្រូវបានភ្ជាប់ជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ម្នាក់សម្រាប់ជំនួយភាសា។អ្នកតំណាងទន្តពេទ្យ Medi-Cal អាចជួយអ្នកបានចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។